Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៧៧៥ករណី» ទៀតក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

21-05-2022 22:12

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៧៧៥ករណីទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ពីក្រសួង ចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១៥៦ករណីជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងស្រុកទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២៦៦,៨០៨ករណី ក្នុងនោះស្លាប់ ១,៣៧៤នាក់៕