Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Xi Jinping ប្រធានរដ្ឋចិន៖ «ធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»

20-05-2022 14:42

(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេស BRICS នៅថ្ងៃទី១៩ ខែឧសភា។
លោក Xi Jinping បានលើកឡើងថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងប្រទេសជាទីផ្សារងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ មានសារៈសំខាន់កាន់តែសំខាន់ជាងពេលណាៗ។ ប្រទេសទាំង៥ ត្រូវធ្វើការផ្លាស់ប្តូរកាន់តែច្រើន ជាមួយប្រទេសជាទីផ្សារទើបងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការ ធ្វើកាន់តែយូរទំហំកាន់តែធំ កម្លាំងនៃភាពឈានទៅមុខ ផ្ដុំគ្នាកាន់តែច្រើនកាន់តែខ្លាំងឡើងៗ។
លោក Xi Jinping បានថ្លែងថា ក្នុងនាមជាកម្លាំងអន្តរជាតិដ៏សកម្ម រីកចម្រើន និងមានលក្ខខណ្ឌស្ថាបនា ប្រទេស BRICS គួរពង្រឹងជំនឿចិត្ត ឆ្លងកាត់ព្យុះរលកដោយផ្ទាល់ តាមរយៈសកម្មភាពជាក់ស្ដែង ដើម្បីជំរុញសន្តិភាពនិងវឌ្ឍនភាព គាំពារយុត្តិធម៌ ណែនាំផ្សព្វផ្សាយប្រជាធិបតេយ្យនិងសេរីភាព ដើម្បីបញ្ចូលស្ថិរភាពនិងកម្លាំងវិជ្ជមាន ដល់ទំនាក់ទំនងអន្តរជាតិ ដែលកំពុងស្ថិតក្នុងអំឡុងពេលចលាចល៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន