(កៀវ)៖ ទាហានរុស្ស៊ីដំបូងគេ ដែលត្រូវបានកាត់ទោសនៅក្នុងប្រទេសអ៊ុយក្រែនពីបទឧក្រិដ្ឋកម្មសង្រ្គាមក្នុងអំឡុងពេលការឈ្លានពានរបស់ទីក្រុងម៉ូស្គូ ដោយបានសារភាពកំហុសកាលពីថ្ងៃពុធ (១៨ ឧសភា) ដែលនឹងប្រឈមមុខការជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅពេលត្រូវបានគេសួរនៅក្នុងតុលាការថា តើគាត់មានពិរុទ្ធចំពោះការចោទប្រកាន់ រួមទាំងឧក្រិដ្ឋកម្មសង្រ្គាម និងឃាតកម្មគិតទុកជាមុនឬយ៉ាងណានោះ ពលទាហានឈ្មោះ Vadim Shishimarin ដែលមានអាយុ ២១ឆ្នាំម្នាក់នោះបានឆ្លើយថា «បាទ»។

បុរសម្នាក់នេះត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ជនស៊ីវិលអាយុ ៦២ឆ្នាំម្នាក់នៅភាគឦសានអ៊ុយក្រែន ក្នុងថ្ងៃដំបូងនៃការវាយលុករបស់វិមានក្រឹមឡាំង៕