(ប៉េកាំង)៖ ទាក់ទិននឹងរឿងដែលប្រទេសហ្វាំងឡង់ស្នើសុំចូលជា សមាជិកអង្គការណាតូ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី១៦ ខែឧសភា ថា ការដែលប្រទេសហ្វាំងឡង់ស្នើសុំចូលជា សមាជិកអង្គការណាតូនឹងនាំមកនូវកត្តាថ្មី ចំពោះទំនាក់ទំនងរវាងចិននិងហ្វាំងឡង់។

លោក Zhao Lijian បានថ្លែងថា លើបញ្ហាសន្តិសុខទ្វីបអឺរ៉ុប គោលជំហររបស់ប្រទេសចិន គឺច្បាស់លាស់មិនដែលផ្លាស់ប្តូរទេ។ ប្រទេសចិនរំពឹងទុកថា ភាគីនានាអាចឈរលើគោលការណ៍នៃ «សន្តិសុខគឺមិនអាចកាត់ផ្តាច់បាន» និងមូលដ្ឋាននៃការគោរព ចំពោះកង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក តាមរយៈកិច្ចសន្ទនានិងការចរចា ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខទូទៅចម្រុះ សហប្រតិបត្តិការ និងនិរន្តរភាព បង្កើតរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ធ្វើបែបនេះទើបអាចសម្រេចបាននូវសន្តិភាព និងស្ថិរភាពរយៈពេលយូរអង្វែងនៅអឺរ៉ុប៕

អត្ថបទដោយ វិទ្យុមិត្តភាពកម្ពុជាចិន