(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ដល់និស្សិតវ័យក្មេង ហើយជួបសំណេះសំណាល ជាមួយនិស្សិតវ័យក្មេងជាច្រើនដង ដើម្បីនិយាយអំពីជីវភាព ឧត្តមគតិ និងការតាំងចិត្ត ហើយធ្វើជាអ្នកនាំមុខនៅលើផ្លូវវិវឌ្ឍរីកចម្រើន និងស្វែងរកក្តីសុបិនរបស់យុវជន។ ខាងក្រោមនេះ គឺកម្រងរូបភាពដ៏កក់ក្តៅរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងនិស្សិតវ័យក្មេង៖

១៖ កុំខកខានពេលវេលាដ៏ល្អបវរ កុំខកខានយុគសម័យ មិនខកខានប្រជាជន ខិតខំរត់នៅលើផ្លូវយុវវ័យ ដើម្បីទទួលបានលទ្ធផលល្អបំផុត - លោកXi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យប្រជាជនចិន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

២៖ ត្រូវមានឧត្តមគតិខ្ពស់ និងការអនុវត្តជាក់ស្ដែង -លោកXi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យម៉ុងហ្គោលីក្នុង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

៣៖ ទី១ ត្រូវស្នេហាជាតិ មានភក្តីភាពចំពោះមាតុភូមិ និងប្រជាជន។ ទី២ ត្រូវបង្កើតឧត្តមគតិដ៏ខ្ពង់ខ្ពស់ ធ្វើជាអ្នកតស៊ូ។ ទី៣ ត្រូវស្វែងរកការពិត ចំណេះដឹងពិត។ ទី៤ ត្រូវតភ្ជាប់ចំណេះដឹងនិងចំណេះធ្វើ - សុន្ទរកថារបស់លោក Xi Jinping នៅសកលវិទ្យាល័យប៉េកាំង នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។

៤៖ ត្រូវធ្វើការដោយជាក់លាក់ និងធ្វើមនុស្សដោយជាក់ស្តែង - លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៦

៥៖ ត្រូវថែរក្សាយុវភាពដ៏ថ្លៃថ្លា ប្រកាន់ខ្ជាប់ឧត្តមគតិ អនុវត្តដោយជាក់ស្តែង ខំប្រឹងរៀន និងពូកែរៀន ស្វែងរកនិងជំនះលើខ្លួនឯយ៉ាងក្លាហាន ស្វែងយល់ឥតឈប់ឈរនូវវិស័យថ្មីនៃពិភពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយប្តេជ្ញាបម្រើជាតិមាតុភូមិនិងប្រជាជន - លោកលោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣។

៦៖ យុវជនទាំងអស់ត្រូវហ៊ានទទួលខុសត្រូវចំពោះយុគសម័យ ខិតខំប្រឹងប្រែងសម្រេចក្តីសុបិន ក្នុងការអនុវត្តដោយរស់វើក ដែលសម្រេចក្តីសុបិនចិនអំពីស្តារភាពរុងរឿងនៃប្រជាជាតិចិន - លោកXi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវបច្ចេកវិទ្យាអវកាសចិន នៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាសចិននាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣។

៧៖ កសាងសីលធម៌និងបណ្តុះមនុស្ស បណ្តុះទាំងសីលធម៌និងច្បាប់ ធ្វើឱ្យការបណ្តុះធនធានមនុស្សនីតិរដ្ឋឱ្យបានល្អ លើកទឹកចិត្តឧស្សាហ៍ព្យាយាមនិងខិតខំរៀនសូត្រ ដើម្បីជំរុញការរីកចម្រើននិងការអភិវឌ្ឍរបស់យុវជន - លោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់ប្រទេសចិន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧៕