(មូស្គូ)៖ យ៉ាងហោចណាស់ក្រុមហ៊ុនអឺរ៉ុបចំនួន១០ក្រុមហ៊ុនហើយ ដែលបានបើកគណនីនៅធនាគារ Gazprombank ដើម្បីបំពេញតម្រូវការរបស់រុស្ស៊ីក្នុងការទូទាត់ជាប្រាក់រូប្ល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

យោងតាមប្រភពជិតស្និទ្ធនឹងបញ្ហាខាងលើបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចំនួន ៤បានធ្វើការបង់ប្រាក់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លរួចហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់នូវនីតិវិធីថ្មីសម្រាប់ការបង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នចំពោះអ្នកទិញពីប្រទេសអមិត្ត ដោយតម្រូវឲ្យប្រទេសទាំងនោះបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លរបស់រុស្ស៉ីជាកំហិត៕