Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ី ជិនពីង ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការរៀបចំសន្និបាត អានសៀវភៅប្រជាជនទាំងមូលលើកទី១ ដោយបានគូសបញ្ជាក់ថា សង្ឃឹមសង្គមទាំងមូលចូលរួមអានសៀវភៅ

24-04-2022 16:29

(ប៉េកាំង)៖ សន្និបាតអានសៀវភៅប្រជាជនទាំងមូលលើកទី១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី២៣ ខែមេសា។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ។

លោក Xi Jinping បានលើកឡើងក្នុងសារលិខិតថា ការអានសៀវភៅ គឺជាមធ្យោបាយសំខាន់សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើន ប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅតាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន។

លោក Xi Jinping សង្ឃឹមសមាជិកបក្សនិងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅ និងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់ អានសៀវភៅដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជា បរិយាកាសស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អនិងពូកែអានសៀវភៅ៕