(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៥៦នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ១៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៤៣៩ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានមិនមានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 ទេ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៤,២៧៤នាក់ ក្នុងនោះស្លាប់ ៧៣០នាក់៕