(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៤២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រក្រសួងផ្ទាល់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសសិង្ហបុរីក៏បានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ៣នាក់ទៀតផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៧៤,៣៩០ករណី ក្នុងនោះស្លាប់ ១,៣២២នាក់៕