(ប៉េកាំង)៖ លោកXi Jinping​ ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងពិធីបើក នៃសន្និសីទប្រចាំឆ្នាំ២០២២នៃវេតិកា Boao សម្រាប់អាស៊ី ហើយថ្លែងសន្ទរកថាសំខាន់។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រជាជនទ្វីបអាស៊ីបានឆ្លងកាត់សង្រ្គាមក្តៅ និងសង្រ្គាមត្រជាក់ ដែលបានរងទុក្ខវេទនាយ៉ាងជូរចត់ និងបានដឹងច្បាស់ថាសន្តិភាពមានតម្លៃថ្លៃថ្លាណាស់ ការអភិវឌ្ឍបានមកដោយមិនងាយទេ។ រាប់សិបឆ្នាំកន្លងទៅនេះ តំបន់អាស៊ីបានរក្សាស្ថិរភាពជាទូទៅ សេដ្ឋកិច្ចបន្តកើនឡើងជានិរន្តរភាព ដែលបានបង្កើតឡើងនូវ «អច្ឆរិយៈអាស៊ី»។ អាស៊ីល្អពិភពលោកទើបនឹងកាន់តែល្អ។ពួកយើងគួរតែបន្តអភិវឌ្ឍអាស៊ីឱ្យបានល្អ កសាងអាស៊ីឱ្យបានល្អ បង្ហាញពីភាពធន់ ប្រាជ្ញា ថាមពលរបស់អាស៊ី ធ្វើឱ្យទ្វីបអាស៊ីក្លាយទៅជាយុថ្កាសន្តិភាពនិងស្ថិរភាព ប្រភពបង្កើនថាមពល និងទីខ្ពស់ថ្មីរបស់ពិភពលោក។

លោក Xi Jinping បានថ្លែងថា យកការសន្ទនានិងកិច្ចសហការមកជំនួសដោយល្បែងផលបូកសូន្យ យកការបើកចំហរនិងភាពអត់ធ្មត់មកជំនួសភាពបិទជិតនិងផ្តាច់មុខ យកការរៀនបទពិសោធន៍គ្នានិងផ្លាស់ប្តូរគ្នា មកជំនួសភាពក្រអឺតក្រទម នេះជាដែនចិត្តដ៏ធំទូលាយរបស់អាស៊ី។ មិនថាប្រទេសតូចធំ ខ្លាំងខ្សោយ មិនថាក្នុងតំបន់ឬអន្តរជាតិ គួរតែបន្ថែមភាពអស្ចារ្យតែមិនមែនបង្កភាពច្របូកច្របល់ដល់អាស៊ីទេ គួរតែរួមគ្នាដើរលើវិថីអភិវឌ្ឍន៍និងសន្តិភាព រួមគ្នាពិភាក្សាផែនការកិច្ចសហការនិងឈ្នះៗ រួមគ្នាបង្កើតមហាគ្រួសារទ្វីបអាស៊ី ដែលមានសមគ្គីភាពនិងវឌ្ឍនភាព៕