(ប៉េកាំង)៖ ព្រឹកថ្ងៃទី២១ ខែមេសានេះ ពិធីបើកនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២២នៃវេទិកាសម្រាប់ Boao អាស៊ីបានរៀបចំឡើងនៅឃុំ Boao ខេត្ត Hainan ប្រទសចិន។ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមពិធីបើកតាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្ររបស់មនុស្សជាតិបានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត។ ប្រទេសនានាត្រូវពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការកសាងអនាគត។ សន្តិសុខបុរេជាលក្ខខណ្ឌនៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍សន្តិសុខរួមដែលមិនអាចកាត់ផ្ដាច់បាន។ គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយ មានតែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុមមានតែធ្វើឱ្យបញ្ហាប្រឈមសន្តិសុខ នៅសតវត្សរ៍ទី២១ កាន់តែខ្លាំងឡើង។

លោក Xi បានសង្កត់ធ្ងន់ទៀតថា ប្រទេសនានាលើកពិភពលោកបានជិះក្នុងនាវាធំមួយនិងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ៕