(អារីហ្សូណា)៖ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រឈមមុខនឹងខ្យល់បក់ និងលក្ខខណ្ឌស្ងួតខ្លាំង កាលពីថ្ងៃពុធ ថ្ងៃទី២០ ខែមេសានេះ ខណៈដែលពួកគេបានប្រយុទ្ធនឹងភ្លើងឆេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅកណ្តាលរដ្ឋអារីហ្សូណាដែលបានជំរុញអ្នកស្រុករាប់ពាន់នាក់ ចាកចេញពីផ្ទះរបស់ពួកគេ និងបានបំផ្លាញរចនាសម្ព័ន្ធសំណង់ចំនួនពីរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ក្រុមមន្ត្រីពន្លត់អគ្គីភ័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារថា ភ្លើងដែលត្រូវបានគេហៅថា Tunnel Fire បានគ្របដណ្តប់លើផ្ទៃដីប្រហែល ៦,០០០ហិចតា ខណៈដែលវាបានឆេះនៅភាគឦសានចម្ងាយ ២៣គីឡូម៉ែត្រ នៃទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក។

លោក True Brown មន្ត្រី គ្រប់គ្រង អគ្គិភ័យ នៃ ព្រៃ ជាតិបាន និយាយ ថា « ខ្ញុំ មិន អាច បញ្ជាក់ បាន ថា តើ ភ្លើង ឆេះ នេះ លឿន ប៉ុណ្ណា ទេ ។ ខ្ញុំ មិន អាច សង្កត់ ធ្ងន់ ថា តើ វា សំខាន់ ប៉ុណ្ណា ក្នុង ការ ចាក ចេញ ពី តំបន់ ភ្លើងនោះទេ»

លោក Patrice Horstman ប្រធានក្រុមប្រឹក្សាភិបាលស្រុកបាននិយាយថា ភ្លើងបានបង្ខំអ្នកស្រុកជាង ២,០០០នាក់ ឲ្យជម្លៀសចេញពីផ្ទះចំនួន៧៦០ខ្នងនៅក្នុងតំបន់ Coconino។

ក្រុមមន្ត្រីបាននិយាយថា អគ្គីភ័យនេះបានបំផ្លាញសំណង់ចំនួន ២៤ និងគំរាមកំហែងបំផ្លាញរាប់រយបន្ថែមទៀត៕