(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Amy Wax សាស្ត្រាចារ្យផ្នែកច្បាប់របស់សកលវិទ្យាល័យ Pennsylvania នៃអាមេរិកបានវាយប្រហារទៅលើ ជនអន្តោប្រវេសន៍ឥណ្ឌាក្នុងពេលចូលរួម កម្មវិធីទូរទស្សន៍របស់ប្រព័ន្ធសារព័ត៌មាន FOX News របស់អាមេរិកដោយអះអាងថា «ប្រទេសរបស់ពួកគេគឺជារណ្តៅដាក់លាមក»។ ពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺជាឧទាហរណ៍មួយទៀតដែលបង្ហាញថា ជនជាតិអាមេរិកដើមកំណើតអាស៊ី បាននិងកំពុងរងការរើសអើងពូជសាសន៍។

សហរដ្ឋអាមេរិកអះអាងថា «មនុស្សគ្រប់រូបមានសិទ្ធិស្មើៗគ្នានៅចំពោះមុខច្បាប់» មែនទេ? តើនរណាជាអ្នកផ្តល់ ភាពក្លាហានដល់លោក Amy Wax សម្រាប់ឃោសនាបំប៉ាងយ៉ាងកម្រោលពីពូជសាសន៍និយម? របាយការណ៍សិក្សាស្រាវជ្រាវ ក្រោមចំណងជើងថា «ពាក្យភូតកុហកស្តីពីការប្រឆាំងការរើសអើងពូជសាសន៍ ចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី ត្រូវបានគេផ្សព្វផ្សាយជាទូទៅ ក្នុងន័យបង្ហាញពីធាតុពិតនៃសង្គមអាមេរិក ដែលប្រកាន់ពូជសាសន៍និយម» ដែលចេញផ្សាយដោយសមាគមសិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៃប្រទេសចិនកាលពីថៃ្ងទី១៥ ខែមេសា បានផ្តល់ចម្លើយរួចជាស្រេច។

សូមបញ្ជាក់ថា របាយការណ៍នេះបានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យលាតត្រដាងឃើញថា សហរដ្ឋអាមេរិកជាប្រទេស ដែលប្រកាន់ទស្សនៈស្តីពីការតម្កល់ទុកផលប្រយោជន៍របស់ជនជាតិស្បែកសជាចម្បង ដែលបានដក់ក្នុងផ្នត់គំនិតរបស់មនុស្សជាយូរណាស់មកហើយ។ ជនជាតិអាមេរិកដើមកំណើតអាស៊ី និងក្រុមជនជាតិភាគតិចដទៃទៀត បាននិងកំពុងរងការរំលោភបំពានលើគ្រប់វិស័យ ដូចជាសិទ្ធិមនុស្សជាដើម។ វាច្បាស់ណាស់ថា «ពណ៌សម្បុរបានដើរតួយ៉ាងសំខាន់ ក្នុងការសម្រេចជោគវាសនារបស់ជនជាតិអាមេរិក» នេះគឺជាចរិតអាក្រក់ជា ប្រព័ន្ធរបស់សង្គមអាមេរិក ហើយក៏ជា «ទីបង្អែក» នៃអ្នកប្រកាន់ពូជសាសន៍និយមដូច លោក Amy Wax អ៊ីចឹងផងដែរ។

គួរបញ្ជាក់ដែរថា វាសនាគ្រប់បែបយ៉ាងរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ី នាពេលបច្ចុប្បន្ននេះ ដូចជា ការជេរប្រមាថ ការវាយដំនិងការបាញ់ប្រហារ។ល។ មូលហេតុផ្ទាល់ គឺអ្នកនយោបាយអាមេរិក បានធ្វើឱ្យការរីករាលដាលនៃជំងឺកូវីដ១៩ ទៅជាបញ្ហារើសអើងពូជសាសន៍។ បើមើលពីប្រភពដើមអាចឃើញថា ហេតុអ្វីបានជាជនជាតិអាមេរិកដើមកំណើតអាស៊ី រងការចងគំនុំនិងរើសអើង គឺដោយមកពីរចនាពូជសាសន៍និងបរិយាកាស ក្នុងសង្គមអាមេរិកដែលតម្កល់ទុក ផលប្រយោជន៍របស់ជនជាតិស្បែកសជាចម្បង។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគិតពិចារណាពី គំនិតសង្គ្រាមត្រជាក់ដែលធ្វើការប្រកួតប្រជែងផលបូកសូន្យ អ្នកនយោបាយអាមេរិកបានគាបសង្កត់ និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនឥតឈប់ឈរ ដែលវាមិនត្រឹមតែបណ្តាលឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក មានភាពអាប់អួថែមមួយកម្រិតទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យក្រុមជនជាតិអាមេរិកដើមកំណើតអាស៊ីទាំងមូល ដែលបូករួមទាំងជនជាតិចិននៅអាមេរិកប្រឈមមុខនឹង ការរើសអើងពូជសាសន៍កាន់តែធ្ងន់ធ្ងរផងដែរ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ មួយផ្នែក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមួយចំនួន តែងតែស្រែកថា «សិទ្ធិមនុស្ស» និង «ក្តីសុបិនរបស់អាមេរិក» មួយផ្នែកទៀត បែរជាបានប្រកាន់ពូជសាសន៍និយមជាញឹកញាប់ ដើម្បីច្រានចោលនិងលះបង់ផលប្រយោជន៍ របស់ក្រុមជនជាតិភាគតិច។ យ៉ាងណាមិញ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានក្លាយជា «កែវពង្រីក» ដែលធ្វើឱ្យអ្នកផងទាំងពួងមើលឃើញយ៉ាងច្បាស់ នូវមុខមាត់លាក់ពុតរបស់ «អ្នកគាំពារសិទ្ធិមនុស្ស»

«ស្នាមប្រឡាក់លើព្រលឹងរបស់អាមេរិក» ពាក្យសម្តីនេះជាការពិពណ៌នារបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ចំពោះបញ្ហាពូជសាសន៍និយមជាប្រព័ន្ធនៅប្រទេសខ្លួន។ អ្នកនយោបាយអាមេរិកដែលតែងតែអួតអាងថា ខ្លួនជា «អ្នកគាំពារសិទ្ធិមនុស្ស» ទាំងនោះ បាននិយាយតែមាត់ថា នឹងខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ ប៉ុន្តែដោយមកពីកត្តាជាច្រើនដូចជា នយោបាយក្នុងស្រុក ប្រពៃណីប្រវត្តិសាស្ត្រ និងការលម្អៀងខាងមនោគមវិជ្ជាជាដើម តាមពិតទៅ ពួកគេគ្មានចេតនាហើយ ក៏គ្មានសមត្ថភាពដោះស្រាយបញ្ហានេះទេ។ អ្នកផងទាំងពួងចង់សួរថា តើបំណងប្រាថ្នារបស់លោក Martin Luther King នឹងត្រូវសម្រេចបាននៅពេលណា? តើបញ្ហាពូជសាសន៍និយម ដែលកើតចេញពីអាមេរិកអាចត្រូវបានដោះស្រាយឬអត់?