(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១,៦៧០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
ក្នុងរយៈពេលដូចគ្នា មានករណីស្លាប់ថ្មីចំនួន ០៣នាក់ទៀតផង។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៥៧,២៥១ករណី ក្នុងនោះស្លាប់ ១,៣១៣នាក់៕