(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមេសា លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងនៅក្នុងកិច្ចប្រជុំការងារអំពីស្ថានភាពមុខរបរប្រេងកាត និងឧស្ម័ន ធម្មជាតិប្រទេសរុស្ស៊ីថា ក្នុងវិស័យទូទាត់ការនាំចេញថាមពលរបស់រុស្ស៊ី ប្រទេសដែលគ្មានមេត្រីភាពជាមួយរុស្ស៊ី កំពុងអូសបន្លាយពេល ផ្ទេរប្រាក់សម្រាប់ទូទាត់។
លោកបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបស្ចិមប្រទេសដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់ប្រទេសរុស្ស៊ី រុស្ស៊ីបានប្រឈមមុខ នឹងការប្រកួតប្រជែងបីធំៗ។
លោក Putin បានគូសបញ្ជាក់ទៀតថា ក្នុងបរិបទដែលបស្ចិមប្រទេសដាក់ទណ្ឌកម្មចំពោះរុស្ស៊ី រុស្ស៊ីដាច់ខាតត្រូវទុកផលប្រយោជន៍ របស់ខ្លួនជាទិសដៅណែនាំ។ វិស័យថាមពលរបស់រុស្ស៊ីប្រឈមមុខនឹងការប្រកួតប្រជែងបីធំៗ។ ទីមួយ ត្រូវធានាដល់ការផ្គត់ផ្គង់ថាមពល នៅទីផ្សារក្នុងស្រុកអោយមានភាពនឹងនរ។ ទីពីរ ត្រូវធ្វើពហុភាវូបនីយកម្មការនាំចេញថាមពល។ ទីបី ត្រូវអភិវឌ្ឍការកែឆ្នៃដោយស៊ីជម្រៅ នូវប្រេងកាតនិងឧស្ម័នធម្មជាតិ៕