(ប៉េកាំង)៖ និយាយចំពោះអាមេរិក ថ្ងៃទី១២ ខែមេសា ជាថ្ងៃគួរឱ្យសោកសង្រេងជាខ្លាំង។ នៅព្រឹកថ្ងៃដដែល ក្នុងស្ថានីយរថភ្លើងក្រោមដី ដែលស្ថិតនៅក្នុងខណ្ឌប៊្រុគ្លីន ក្រុងញូវយ៉ក ស្ត្រីមានទម្ងន់អាយុ ២៨ឆ្នាំម្នាក់ កុមារអាយុ១២ឆ្នាំម្នាក់ និងអ្នកដំណើរឥតទោសពៃរ៍ចំនួនជាង ២០នាក់ស្រាប់តែរងការបាញ់ប្រហារ។

ខណៈពេលនោះ ក្នុងស្ថានីយរថភ្លើងក្រោមដីពោពេញទៅដោយឈាម និងស្រែកអង្វរ។ ស្ទើរតែក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយអ្វីដែលហៅថា «របាយការណ៍អំពីសិទ្ធិមនុស្សរបស់ប្រទេសដទៃឆ្នាំ២០២១» ដូចឆ្នាំមុនៗដែរ របាយការណ៍នេះបាននិយាយឆ្ការដៃឆ្ការជើងចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចំនួនជិត ២០០នៅលើពិភពលោក។
ជាការពិតណាស់ ក៏ដូចពេលកន្លងទៅដដែល របាយការណ៍នេះមិនបាននិយាយដល់សភាពការណ៍សិទ្ធិមនុស្ស ក្នុងស្រុកខ្លួនសម្បីតែ មួយមាត់ក៏គ្មានដែរ។ ការមិនអើពើនឹងការឈឺចាប់របស់ប្រជាជនអាមេរិក ដែលរងការបាញ់ប្រហារ តែបែរជាតាក់តែងរបាយការណ៍ «យកចិត្តទុកដាក់» ដល់សិទ្ធិមនុស្សរបស់ប្រជាជននៃប្រទេសដទៃ ទង្វើគួរឱ្យអស់សំណើចរបស់អាមេរិកបែបនេះ បានធ្វើជាគំរូថា តើទង្វើណាជា «សិទ្ធិមនុស្សក្លែងក្លាយ» និង «អនុត្តរភាពពិតប្រាកដ»។

អាមេរិកមិនអើពើនឹងការគាំពារ និងកែលម្អសិទ្ធិមនុស្សរបស់ខ្លួន បែរជាប្រឌិតរបស់ដែលហៅថា របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់ ប្រទេសដទៃមួយឆ្នាំហើយមួយឆ្នាំទៀត នេះគ្រាន់តែជាឧបាយកលចាស់ៗសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គប់គិតគ្នា បង្កើតជាក្រុមសម័្ពន្ធតូច និងរក្សាអនុត្តរភាពរបស់ខ្លួនតែប៉ុណ្ណោះ។

នៅទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុន អាមេរិកក៏បានលើកឡើងជាផ្លូវការនូវ «ការទូតសិទ្ធិមនុស្ស» តាមការពិតគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃដោយយកបញ្ហាសិទ្ធិមនុស្សជាលេស។ ក្នុងសម័យសង្គ្រាមត្រជាក់ សិទ្ធិមនុស្សមិនត្រឹមតែបានក្លាយជាទីបង្អែកនៃ គោលនយោបាយការទូតរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាអាវុធសម្រាប់ឱ្យអាមេរិកបំផុសសង្គ្រាមទៀតផង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន ស៊ីរី ដល់ «បដិវត្តន៍ពណ៌» ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ ការលាក់ពុត និងចាត់ទុកសិទ្ធិមនុស្សជាអាវុធរបស់ អាមេរិក ធ្វើឱ្យពិភពលោកទាំងមូលមានការខឹងសម្បាយ៉ាងខ្លាំង។ លោក Rodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់ និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រែសិទ្ធិមនុស្សឱ្យក្លាយជា ឧបករណ៍ម្យ៉ាង។

ថ្ងៃទី១៣ ខែមេសា កាសែត «The Times of India» បានចុះផ្សាយអត្ថបទថា ដោយមកពីអាមេរិកមានបញ្ហាមួយចំនួនក្នុងស្រុកខ្លួន ហើយ បានប្រើប្រាស់ស្តង់ដារពីរក្នុងការវាយតម្លៃសភាការណ៍សិទ្ធិមនុស្សរបស់ប្រទេសដទៃ ដូច្នេះអាកប្បកិរិយាលាក់ពុករបស់អាមេរិកគួរឱ្យ អ្នកផងស្អប់ខ្ពើមណាស់។ នៅទសវត្សរ៍ឆ្នាំ៨០ នៃសតវត្សរ៍មុន លោក Brzezinski អតីតទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកបានលើកឡើង ក្នុងសៀវភៅរបស់ខ្លួនថា «ឆ្លងតាមរយៈគូសបញ្ជាក់ពីសិទ្ធិមនុស្ស អាមេរិកអាចធ្វើឱ្យខ្លួនក្លាយជាបេសកជននៃក្តីសង្ឃឹមរបស់មនុស្សជាតិ និងចរន្តអនាគតម្តងទៀត»

ប៉ុន្តែការពិតជាក់ស្តែងគឺខុសគ្នាយ៉ាងស្រឡះ អាមេរិកដែលលេងឧបាយកល «អាវុធសិទ្ធិមនុស្ស» បាន និងកំពុងបំផ្លាញដល់ក្តីសង្ឃឹមរបស់ មនុស្សជាតិ និងរារាំងចរន្តអនាគត ហើយបានក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដរបស់ពិភពលោកយើង!