Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៣,៥៣៥ករណី» និងស្លាប់ ០២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ

13-04-2022 22:54

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៥៣៥ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមគេហទំព័ររបស់ក្រសួងផ្ទាល់ចុះផ្សាយនៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

ក្នុងរយៈពេលដូចគ្នា អ្នកជំងឺកូវីដ១៩ ចំនួន ០២ទៀតក៏បានស្លាប់ផងដែរ។ បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,១៤៨,៦៥៦នាក់ ក្នុងនោះស្លាប់ ១,៣០៩នាក់ និងជាសះស្បើយ ១,០៧៩,៦៨៧នាក់៕