(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៨៤២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីសារព័ត៌មាន Laotian Times នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ៣៥នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,១២៣ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានកត់ត្រាអ្នកជំងឺស្លាប់ថ្មីចំនួន៣នាក់ ដោយសារ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៩២,៨៦០នាក់ ក្នុងនោះស្លាប់ ៦៩០នាក់៕