(អេស្តូនី)៖ ក្រសួងការបរទេសអេស្តូនីនៅថ្ងៃអង្គារនេះ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vladimir Lipayev ដើម្បីបង្ហាញកំណត់ទូតស្តីពីការបិទស្ថានអគ្គកុងស៊ុល នៃសហព័ន្ធរុស្ស៊ីនៅទីក្រុង Narva និងនៅទីក្រុង Tartu។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
ទន្ទឹមគ្នានោះ ក្រសួងការបរទេសអេស្តូនីសម្រេចមន្ត្រីការទូតរុស្ស៊ីចំនួន ១៤រូបចេញពីប្រទេសរបស់ខ្លួនផងដែរ។
អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Matt Volmer ដែលបានបង្ហាញកំណត់ទូតដល់ឯកអគ្គរដ្ឋទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា អ្នកពាក់ព័ន្ធត្រូវតែចាកចេញពីប្រទេសអេស្តូនី ត្រឹមថ្ងៃទី៣០ ខែមេសានេះ៕