(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,២៧២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីវែបសាយ Worldometers នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ៤៩នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,៣៧៦ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវមិនមានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 នោះឡើយ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៨៦,៨៧០នាក់ ក្នុងនោះស្លាប់ ៦៨២នាក់៕