(រ៉ូម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក លូហ្គី ឌី ម៉ៃអូ (Luigi Di Maio) បាននិយាយនៅថ្ងៃអង្គារនេះថាអ៉ីតាលី បានសម្រេចបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៣០រូបចេញពីប្រទេស ដោយសារតែការព្រួយបារម្ភពីសន្តិសុខ ខណៈរុស្ស៊ីប្រកាសថានឹងសងសឹកវិញចំពោះប្រទេសដែលបណ្តេញមន្រ្តីទូតរបស់ខ្លួន។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។
លោក Di Maio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វិធានការនេះគឺមានការព្រមព្រៀងជាមួយប្រទេសជាដៃគូអឺរ៉ុប និង NATO ផ្សេងទៀត ហើយ វាចាំបាច់ត្រូវធ្វើ ក្រោមហេតុផលសន្តិសុខជាតិរបស់យើង ក្នុងបរិបទនៃវិបត្តិបច្ចុប្បន្នបង្កឡើងដោយសកម្មភាពរបស់រុស្ស៊ីក្នុងទឹកដីអ៊ុយក្រែន ដែលធ្លាប់ជាផ្នែកមួយនៃរុស្ស៊ី»។
គួរបញ្ជាក់ថា អ៉ីតាលី បានកោះហៅឯកអគ្គរដ្ឋទូរុស្ស៊ីប្រចាំទីក្រុងរ៉ូម ដើម្បីជូនដំណឹងពីការដកមន្រ្តីរបស់រុស្ស៊ី ចេញពីស្ថានទូតរបស់ខ្លួន ស្របពេលដាណឺម៉ាក ក៏បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរុស្ស៊ី ១៥នាក់ចេញពីប្រទេសផងដែរ៕