(ប៉េកាំង)៖ បញ្ហាសិទ្ធិមនុស្សជាបញ្ហា ដែលប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក យកចិត្តទុកដាក់ដូចគ្នា។ មនុស្សជាឬសគល់របស់សិទ្ធិមនុស្ស សិទ្ធិនិងផលប្រយោជន៍របស់ប្រជាជនជាចំណុចចាប់ផ្ដើម និងចំណុចគោលដៅ នៃបុព្វហេតុសិទ្ធិមនុស្ស ហើយក៏ជាគោលដៅចុងបំផុត ក្នុងអភិបាលកិច្ចប្រទេសជាតិផងដែរ។ បណ្តាប្រទេសនានា មានសភាពការណ៍ជាក់ស្តែងខុសគ្នា ហើយប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធរបបសង្គមនិងកម្រិតអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏មានភាពខុសគ្នាផងដែរ ដូច្នេះការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សចាំបាច់ ត្រូវដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍របស់ប្រទេសខ្លួន។
ប៉ុន្មានឆ្នាំកន្លងមក ប្រទេសលោកខាងលិចមួយចំនួនតែងតែយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេស ដើម្បីថ្កោលទោស និងវាយប្រហារសភាពការណ៍សិទ្ធិមនុស្ស របស់ប្រទេសដទៃ ក៏ដូចជាបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តស្តង់ដារសិទ្ធិមនុស្សរបស់ខ្លួន។ ក្រុមបច្ចេកទេសវិភាគទិន្នន័យធំ របស់ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ ប្រទេសចិន ធ្លាប់ធ្វើការវិភាគចំពោះព័ត៌មាន ពាក់ព័ន្ធដល់ប្រទេសចិនចំនួនជាង៨ម៉ឺនអត្ថបទ ដែលបានចេញផ្សាយដោយប្រព័ន្ធសារព័ត៌មាន ស្ថាប័ននិងបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិកចំនួនជិត៣០០ អំឡុងពេលពីខែមិថុនាដល់ខែកញ្ញាឆ្នាំ២០២១ ដោយបានរកឃើញថា អត្ថបទដែលមានអក្សរពាក់ព័ន្ធ ដូចជា «ចិន» និង «សិទ្ធិមនុស្ស» មានចំនួនលើសពី១២ភាគរយ ហើយប្រកបដោយភាពអវិជ្ជមាននិងភាពលំអៀង។ដំណឹងស្តីពី «សិទ្ធិមនុស្សរបស់ចិន» ដែលប្រព័ន្ធសារព័ត៌មានអាមេរិក បានចេញផ្សាយទាំងនោះ គឺមានការយល់ដឹងលំអៀងនិងទោល ដែលផ្តោតសំខាន់តែវិស័យនយោបាយ ថែមទាំងតែងតែពាក់ព័ន្ធដល់ តំបន់ពិសេសមួយចំនួន អត្រាប្រើប្រាស់ពាក្យ «ហុងកុង» «តៃវ៉ាន់» «ស៊ីនជាំង» និង «ស៊ីចាំង» ខ្ពស់ដល់ទៅ៤១ភាគរយ រីឯពាក្យពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមនិងអេកូបរិស្ថានជាដើម ដូចជាពាក្យ «ឱកាសការងារ» «បរិស្ថាន» និង «ចំនួននិស្សិតសកលវិទ្យាល័យ» បែរជាមិនសូវលេចចេញនោះទេ។
ប្រការដែលផ្ទុយនឹងរឿងនេះយ៉ាងជ្រះស្រឡាះ គឺការស្ទង់ប្រជាមតិអំពីការជឿទុកចិត្តរបស់ក្រុមហ៊ុន Edelman ដែលជាក្រុមហ៊ុន Public Relations ដ៏ល្បីឈ្មោះរបស់អាមេរិកកាលពីឆ្នាំ២០២០ បានឱ្យដឹងថា អត្រាជឿទុកចិត្តរបស់ប្រជាជនចិន ចំពោះរដ្ឋាភិបាលចិនខ្ពស់ដល់ទៅ ៩៥ភាគរយ បានឈរនៅលំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលបានចូលរួមការផ្តល់បទសម្ភាសន៍។ ការសន្និដាននៃការធ្វើប្រជាមតិរបស់សកលវិទ្យាល័យ Harvard របស់អាមេរិកដែលបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។
នៅចុងឆ្នាំ២០២១ សមាជិករដ្ឋសភាអាមេរិក បានលើកឡើងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ក្នុងន័យមួលបង្កាច់ដោយចេតនាទៅលើ សភាពការណ៍សិទ្ធិមនុស្សនៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន ហើយធ្វើ «ការសន្មតដាក់ទោស» ចំពោះផលិតផលស៊ីនជាំង ដើម្បីរារាំងមិនឱ្យផលិតផលស៊ីនជាំង ចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។ ទាក់ទិងនឹងរឿងនេះ លោក Martinez បញ្ញវន្តអង់គ្លេសបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយ លោកធ្លាប់ទៅទស្សនានៅតំបន់ស៊ីនជាំង លោកមិនដែលឃើញបាតុភូតអំពី «ការប្រល័យវប្បធម៌» និង «ការគាបសង្កត់ខាងសាសនា» ទាល់តែសោះ ។ អ្វីដែលហៅថា បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង គឺប្រឌិតឡើងដោយអាមេរិកតែម្តង ក្នុងគោលបំណងទប់ស្កាត់ ការងើបឡើងវិញរបស់ប្រទេសចិន។
នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយ អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរចិន ក្នុងផ្ទះនៅក្រុងឡុងដ៏ លោក Vince Cable សេដ្ឋវិទូ និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស បានថ្លែងថា សិទ្ធិមនុស្សមិនត្រូវគ្រាន់តែអាស្រ័យ ដោយលោកខាងលិចធ្វើការសន្និដានទេ។ លោកបានលើកឡើងថា ឋានៈគន្លឹះនៃសេដ្ឋកិច្ចសកល បាននិងកំពុងបង្វែរទៅកាន់អាស៊ីក្នុងនោះក៏បូករួមទាំងប្រទេសចិនផងដែរ សភាពការណ៍ដែលអាមេរិកនិងប្រទេសអឺរ៉ុបដឹកនាំពិភពលោកនឹងលែងមានទៀតហើយ ប៉ុន្តែប្រទេសលោកខាងលិចជាច្រើន មិនអាចទទួលយករបៀបរៀបរយសកល ដែលមានការផ្លាស់ប្តូរយ៉ាងខ្លាំងជាបន្តបន្ទាប់ នេះជាមូលហេតុពីឬសគល់ ដែលបណ្តាលឱ្យពិបាកយល់ពីគ្នា និងបង្កឱ្យមានការខ្វែងគំនិតគ្នា។
សិទ្ធិមនុស្សមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសភាគតិចនោះទេ ប្រព័ន្ធរបបនយោបាយ និងផ្លូវអភិវឌ្ឍខាងសិទ្ធិមនុស្សរបស់ប្រទេសចិន ជាជម្រើសរបស់ប្រជាជនចិនដោយម្ចាស់ការ ។ ប្រទេសមួយចំនួយតូច ដូចជាអាមេរិកជាដើមគ្មានសិទ្ធិមកធ្វើ សេចក្ដីសម្រេចចិត្តជំនួសប្រជាជនចិនឡើយ ហើយក៏គ្មានសិទ្ធិប្រែក្លាយបញ្ហាសិទ្ធិមនុស្ស ទៅជាឧបករណ៍សម្រាប់ដាក់សម្ពាធ និងជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតផងដែរ។ ជីវភាពរស់នៅប្រកបដោយសុភមង្គលនិងស្នាមញញឹមរបស់ប្រជាជនចិន ជាសក្ខីភាពដ៏ពិតប្រាកដ នៃស្ថានការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិន។ ពាក្យកុហករបស់លោកខាងលិច អាចបោកបញ្ឆោតខ្លួនឯងបាន តែមិនអាចបោកបញ្ឆោតពិភពលោកទាំងមូលនោះឡើយ៕
លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a