(ប៉េកាំង)៖ សន្តិសុខស្បៀងគឺជា «រឿងធំបំផុតរបស់ប្រទេសជាតិ» នេះជាគំនិតជាយុទ្ធសាស្ត្ររបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងការចាត់ចែងស្ថានការណ៍ធំទាំងពីរគឺស្ថានការណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការធានាសន្តិសុខស្បៀង គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ធានាស្ថិរភាពសង្គមនិងគាំពារសន្តិសុខជាតិ។

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ ពេលលោក Xi Jinping ប្រធានរដ្ឋចិនចុះសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន មកពីមជ្ឈដ្ឋានកសិកម្ម សង្គមកិច្ច និងរបបសន្តិសុខសង្គម លោកបានអធិប្បាយយ៉ាងលម្អិតអំពីបញ្ហាសន្តិសុខស្បៀង ហើយបញ្ចូលគំនិតថ្មីៗទៅក្នុង អត្ថន័យដ៏ជ្រាលជ្រៅនៃ «រឿងធំបំផុតរបស់ប្រទេសជាតិ»

ចាប់ពីពេលដែលប្រជាជនចំនួន៤០០លាននាក់ហូបមិនបានគ្រប់គ្រាន់ដល់ប្រជាជនជាង ១.៤ ពាន់លាននាក់ហូបបានឆ្ងាញ់ដូចសព្វថ្ងៃនេះ ប្រទេសចិនបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះសំណួរថា «អ្នកណាអាចចិញ្ចឹមប្រជាជនចិនឱ្យរស់បាន» ដោយសកម្មភាពជាក់ស្តែងរបស់ខ្លួន។ ចាប់តាំងពីសមាជបក្សកម្មុយនិស្តចិនលើកទី១៨ មកមជ្ឈិមបក្សកម្មុយនិស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកសន្តិសុខស្បៀងជាការងារអាទិភាពបំផុតក្នុងការងារអភិបាលកិច្ចជាតិ ដោយបានដាក់ចេញនូវគោលគំនិតថ្មីស្តីពីសន្តិសុខស្បៀង បង្កើតយុទ្ធសាស្ត្រសន្តិសុខស្បៀង និងបានដឹកនាំនិងជំរុញការច្នៃប្រឌិតទ្រឹស្តី និងរបបសន្តិសុខស្បៀង និងការច្នៃប្រឌិតជាក់ស្តែង ផ្លូវសន្តិសុខស្បៀងដែលមានលក្ខណៈពិសេសចិនកាន់តែទូលំទូលាយឡើង។

កាលពីឆ្នាំ២០២១ ប្រទេសចិនបានជម្នះការលំបាកដូចជាជំងឺ COVID-19 និងគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ជាដើម ដោយបានទិន្នផល ស្បៀងសរុប ៦៨២.៨៥ ពាន់លានគីឡូក្រាម កើនឡើង ១៣.៣៥ ពាន់លានគីឡូក្រាមបើធៀបនឹងឆ្នាំ២០២០។ ក្នុងនាមជាប្រទេសធំមួយដែល មានប្រជាជនដ៏ច្រើន ការដោះស្រាយបញ្ហាស្បៀងអាហារតែងតែជាការងារអាទិភាពក្នុងការងារអភិបាលកិច្ចជាតិ។ «រឿងធំបំផុតរបស់ប្រទេសជាតិ» ដែលលើកឡើងដោយលោក Xi Jinping គឺបានផ្សារភ្ជាប់រវាងយុទ្ធសាស្ត្រជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។

នៅក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន យុទ្ធសាស្ត្រជាតិ និងជីវភាពរស់នៅរបស់ប្រជាជនមានទំនាក់ទំនងយ៉ាងស្អិតល្មួត។ ពិភពលោកសព្វថ្ងៃនេះកំពុងប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស។

បម្រែបម្រួលនិម្មាបនកម្មនេះ មិនមែនកំណត់ចំពោះព្រឹត្តិការណ៍ណាមួយ ប្រទេសណាមួយ ឬតំបន់ណាមួយនោះទេ ប៉ុន្តែជាបម្រែបម្រួលនិម្មាបនកម្មយ៉ាងជ្រាលជ្រៅ និងធំធេង នៃយុគសម័យថ្មី។ ពិភពលោកបានឈានចូលសម័យកាលថ្មី ហើយអ្នកនយោបាយគ្រប់រូបសុទ្ធតែត្រូវមានទំនួលខុសត្រូវក្នុងការឆ្លើយតបនឹងបញ្ហា នៃយុគសម័យ ដោយភាពជឿជាក់និងភាពក្លាហាន ព្រមទាំងធ្វើកាជម្រើសជាប្រវត្តិសាស្ត្រ៕