(ប៉េកាំង)៖ កាលពីថ្ងៃទី២៤ ខែមីនា ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលមួយខែគត់។ ពីលោក John Joseph Mearsheimer អ្នកវិទ្យាសាស្ត្រនយោបាយសហរដ្ឋអាមេរិក រហូតដល់លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឥស្សរជនអន្តរជាតិកាន់តែច្រើនឡើងៗ បានយល់ឃើញថាមូលហេតុធ្វើឱ្យស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែនមានភាពតានតឹងគឺដោយសារទង្វើ ពង្វាតទៅខាងកើតនៃអង្គការណាតូក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅប្រទេសប៉ែកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកមានទំនួលខុសត្រូវដ៏សំខាន់ចំពោះ គ្រោះមហន្តរាយលើកនេះ។

ប្រឈមមុខនឹងសំឡេងរិះគន់ដែលលាន់ឮកាន់តែខ្លាំងឡើងៗ សហរដ្ឋអាមេរិកដែលជាអ្នកបង្កការប៉ះទង្គិចលើកនេះមិនអើពើទាល់តែសោះ ផ្ទុយទៅវិញ បែរជាយកសាំងមកចាក់លើប្រេងថែមទៀត ដែលចង់ឱ្យភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបន្តប្រយុទ្ធគ្នា។ ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅអឺរ៉ុប។ ភាគីអាមេរិកអះអាងថាទស្សនកិច្ចរបស់លោក Joe Biden លើកនេះនឹងបញ្ជាក់ពី វិធានការថ្មីមួយចំនួនចំពោះរុស្ស៊ី ក្នុងនោះបូករួមទាំងវិធានការដាក់ទណ្ឌកម្មថ្មីបំផុត។

បច្ចុប្បន្ននេះ ភាគីទាំងពីររុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាអស់រយៈពេលមួយខែ ប្រសិនបើភាគីអាមេរិកបន្តបង្កើនវិធានការដាក់ទណ្ឌកម្ម ជាមួយសម្ព័ន្ធមិត្ត បស្ចិមប្រទេស នោះគឺហាក់ដូចជាបង្កើនភាពតានតឹងនៃការប៉ះទង្គិចដ៏ខ្លាំងលើកនេះ ចេតនាអាក្រក់ដែលចង់ឱ្យពិភពលោកមានភាពច្របូកច្របល់ របស់អាមេរិកគឺច្បាស់ក្រឡែតតែម្ដង។ តាមការពិត ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺបង្កើតឡើងដោយសហរដ្ឋអាមេរិក។ ដោយសារមានគំនិត សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានញុះញង់ឱ្យអង្គការណាតូពង្វាតទៅខាងកើតចំនួន៥លើក ដែលបានទទួលយកប្រទេសអឺរ៉ុបខាងកើតជាច្រើនដើម្បីដាក់ កំហិតចន្លោះអភិវឌ្ឍន៍ខាងយុទ្ធសាស្ត្ររបស់រុស្ស៊ីឥតឈប់ឈរ និងជាន់ឈ្លីខ្សែបន្ទាត់ក្រហមខាងសន្តិសុខអធិបតេយ្យភាពរបស់រុស្ស៊ីតាមទំនើងចិត្ត។

ទាក់ទិននឹងរឿងនេះ រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់លាស់នូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខរបស់ប្រទេសខ្លួន ព្រមទាំងប្រឆាំងយ៉ាងខ្លាំងចំពោះ
ការដែលអ៊ុយក្រែនចូលរួមអង្គការណាតូ ។ ប៉ុន្តែ ក្នុងការចរចារវាងអាមេរិក និងរុស្ស៊ីមុនពេលផ្ទុះការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន សហរដ្ឋអាមេរិកនៅតែ មានអាកប្បកិរិយាដ៏រឹងចចេសដោយអះអាងថា អង្គការណាតូនឹងមិនបញ្ឈប់ពង្វាតទៅខាងកើតនោះទេ។ អាចឃើញថាសហរដ្ឋអាមេរិកពិតជាខ្លាចរុស្ស៊ី និងអ៊ុយក្រែនមិនប្រយុទ្ធគ្នា ហើយប្រញាប់បង្ករឿងហេតុ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ ពេលថ្មីៗកន្លងទៅនេះ លោក Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានលើកឡើង នៅពេលថ្លែងដល់ដំណើរទស្សនកិច្ចរបស់លោក Joe Biden នៅអឺរ៉ុបថា ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន «នឹងមិនបញ្ចប់ដោយងាយៗ ឬឆាប់រហ័ស នោះទេ»។ នេះគឺជាគោលដៅដែលសហរដ្ឋអាមេរិកចង់ឈានដល់ ពោលគឺជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែនបន្តបាញ់គ្នាដើម្បីសម្រេចឧបាយកលជាច្រើនដែល គាបសង្កត់រុស្ស៊ី ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុប នាំឱ្យក្រុមហ៊ុនឧស្សាហកម្មយោធាមានចំណេញកាន់តែច្រើននិងពង្រឹងអនុត្តរភាព។

ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនបានដំណើរការអស់រយៈពេលមួយខែ ប្រឈមមុខនឹងប្រជាជនអ៊ុយក្រែនដែលធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងប្រជាជន រុស្ស៊ីដែលរងការដាក់ទណ្ឌកម្ម សហរដ្ឋអាមេរិកចាំបាច់ត្រូវទទួលខុសត្រូវ។ មន្ត្រីអាមេរិកធ្លាប់បង្ហាញថា នឹងបង្ការកុំឱ្យរឿងនេះឡើងកម្ដៅ។ នោះក៏ត្រូវធ្វើតាម ពាក្យសន្យារបស់ខ្លួន ចាត់ប្រតិបត្តិការជាក់ស្តែង បង្កើតលក្ខខណ្ឌ ដើម្បីនាំឱ្យការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនអាចទទួលបានលទ្ធផលជាផ្លែផ្កា តែមិនមែនប្រព្រឹត្តិផ្ទុយពីនេះទេ។ ប្រវត្តិសាស្ត្របាននិងបន្តបញ្ជាក់ថា អ្នកដែលប៉ិនបង្ករឿងហេតុរមែងតែវិនាសខ្លួនឯង៕