(ប៉េកាំង)៖ ថ្ងៃទី២៤ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ជំងឺរបេងនិងជំងឺអេដស៍នៃអង្គការសុខភាពពិភពលោក បានសុន្ទរកថាក្នុងសនិ្នសីទតាមប្រព័ន្ធវីដេអូ ស្តីពីទិវាបង្ការជំងឺរបេងពិភពលោកឆ្នាំ២០២២ របស់អង្គការសុខភាពពិភពលោក។

ថ្លែងក្នុងសុន្ទរកថា លោកស្រីបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមកិច្ចជំរុញយ៉ាងសកម្មរបស់ អង្គការសុខភាពពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាលជំងឺរបេងនៅលើពិភពលោក ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ដល់ការងារបង្ការនិងព្យាបាលជំងឺរបេង ព្រមទាំងបានដាក់បញ្ចូលការងារនេះក្នុងយុទ្ធសាស្ត្រប្រទេសចិនប្រកបដោយសុខភាពល្អ ដោយបានទម្លាក់ថវិកាជាពិសេស និងផ្តល់សេវាពិនិត្យសុខភាពនិងឱសថព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺ អត្រាជាសះស្បើយរបស់អ្នកជំងឺរបេង បានរក្សាក្នុងចន្លោះលើសពី ៩០ភាគរយ។

លោកស្រី Peng Liyuan បានថ្លែងទៀតថា ពិតមែនតែការងារបង្ការ និងព្យាបាលជំងឺរបេង ទទួលបានសមិទ្ធផលជាច្រើនក៏ដោយ ក៏ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាសុខាភិបាលសាធារណៈជាសកល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណជនដដែល។ សូមយើងពួតដៃធ្វើប្រតិបតិ្តជាមួយគ្នាយ៉ាងសកម្ម ក្នុងន័យជំរុញឱ្យសម្រេចបាននូវគោលដៅសុខភាព ក្នុងរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិតាមពេលកំណត់ និងរួមគ្នាកសាងសហគមន៍រួមសុខភាពរបស់មនុស្សជាតិ៕