(ប៉េកាំង)៖ នៅយប់ថ្ងៃទី១៨ ខែមីនា លោក ស៊ី ជិនពីន ប្រធានរដ្ឋចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក ស៊ី ជិនពីង បានគូសបញ្ជាក់ថា តាំងពីធ្វើកិច្ចជំនួបតាមអនឡាញជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០២១មក ស្ថានការណ៍អន្តជាតិមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ សន្តិភាព និងការអភិវឌ្ឍដែលជាប្រធានបទនៃយុគសម័យបាន និងកំពុងប្រឈមមុខនឹង បញ្ហាធ្ងន់ធ្ងរ ពិភពលោកគ្មានស្ថិរភាពនិងសុខសនិ្តភាព។ វិបត្តិអ៊ុយក្រែនគឺជាអ្វីដែលយើងមិនចង់មើលឃើញនោះទេ។

ព្រឹត្តិការណ៍ពាក់ព័ន្ធបានបញ្ជាក់ជាថ្មីម្តងទៀតថា ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋមិនត្រូវឈានដល់ការផ្ទុះអាវុធដាក់គ្នានោះទេ ការប៉ះទង្គិច និងការប្រឈមមុខដាក់គ្នាគឺមិនសមស្របនឹងផលប្រយោជន៍របស់មនុស្សណាម្នាក់ឡើយសន្តិភាព និងសុវត្ថិភាពគឺជាទ្រព្យសម្បត្តិ ដ៏គួរឱ្យរក្សាថ្នាក់ថ្នម បំផុតរបស់សហគមន៍អន្តរជាតិ។

ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាតួអង្គសេដ្ឋកិច្ចធំទាំងពីរនៅលើពិភពលោក យើងមិនត្រឹមតែ ត្រូវដឹកនាំទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកឱ្យវិវឌ្ឍរីកចម្រើន តាមផ្លូវដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ព្រមនិងធ្វើការខិតខំប្រឹងប្រែងដើម្បីសុខសន្តិភាពរបស់ពិភពលោកផងដែរ៕