(ប៉េកាំង)៖ ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មកដល់ឆ្នាំ២០២២នេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចូលរួមមហាសន្និបាតនៃសភាទាំងពីររបស់ចិនជាលើកទី១០ហើយ។

ក្នងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីរ ក្រៅពីជួបពិភាក្សាកិច្ចការរដ្ឋជាមួយតំណាងសភាប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយ លោកក៏បានយកចិត្តទុកដាក់លើ «រឿងរ៉ាវតូចៗ» ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ របស់ប្រជាជនដែរ។

«តើគ្រែឥដ្ឋដែលកម្តៅដោយអគ្គិសនីរបស់អ្នកភូមិ ដំណើរការយ៉ាងម៉េចហើយ?», «តើសំរាមបានត្រូវដឹកទៅចាត់ចែងនៅទីណា?»«តើផ្លូវល្បឿនលឿនបានតភ្ជាប់ភូមិហើយឬ?», «ការផ្តល់ឱកាសការងារឱ្យមនុស្សចំនួន២ម៉ឺននាក់ តើជាក់ស្តែងត្រូវធ្វើអ្វី?» លោក Xi Jinping បានលើកសំណួរលម្អិតជាច្រើនលើក ដែលបង្ហាញពីការតម្កល់ទុកប្រជាជនក្នុងឋានៈសំខាន់ខ្លាំង។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ លោក Xi Jinping បានចូលរួមកិច្ចប្រជុមពិភាក្សាជាមួយ ប្រតិភូតំណាងប្រជាជនខេត្ត Jiangxi ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រជាជនចិន នីតិកាលទី១២។

«អ្នកភូមិចាប់ផ្តើមធ្វើកម្មវិធីទេសចរតាមផ្ទះហើយនៅ?», «ចុះផ្លូវល្បឿនលឿនតភ្ជាប់ដល់ភូមិហើយនៅ?» ពេលតំណាងសភាជនជាតិ She បញ្ចេញមតិយោប់ លោក Xi Jinping បានតាមដានសួរយ៉ាងលម្អិតអំពីផលិតកម្ម និងការរស់នៅរបស់ជនជាតិភាគតិចនៅទីនោះ។ លោកបានបញ្ជាក់ថា កម្មាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវគិតគូរពីជីវភាពរស់នៅរបស់ប្រជាជន ធ្វើអ្វីអាចជួយលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។

ពីការធ្វើចរាចរណ៍ដល់ការបង្កើនប្រាក់ចំណូល ក្នុងចិត្តរបស់លោក Xi Jinping ជីវភាពល្អប្រសើររបស់ប្រជាជន គឺកើតចេញពីរឿងលម្អិតទាំងនេះ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក Xi Jinping បានចូលរួមការពិភាក្សាជាមួយ សមាជិកសភាប្រឹក្សានយោបាយ មកពីវិស័យសេដ្ឋកិច្ចក្នុងកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣។ ឆ្នាំនោះ ចិនបានពន្យារពេលបើកធ្វើមហាសន្និបាត នៃសភាទាំងពីររយៈពេលជាងពីរខែ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង ដែលជាវិធានការពិសេសក្នុងគ្រាពិសេស។

ក្នុងពេលប្រជុំ ពេលបានស្តាប់ឮសមាជិកថ្លែងថា ឆ្នាំនោះសហគ្រាសរបស់ខ្លួននឹងបង្កើនឱកាសការងារថ្មី ជូនមនុស្សចំនួន ២ម៉ឺននាក់ លោក Xi Jinping បានសួរបន្ថែមថា៖ «២ម៉ឺននាក់នេះជាក់ស្តែងធ្វើការងារអ្វី?»

សមាជិកឆ្លើយថា៖ «ចញ្ចឹមជ្រូក កែច្នៃចំណីអាហារ ដឹកជញ្ជូនទំនិញ។ ខែឧសភានេះយើងបានជ្រើសរើសបុគ្គលិក ១ម៉ឺននាក់ហើយ ចង់ជ្រើសរើសបន្ថែម១ម៉ឺននាក់ទៀត»។ ជំងឺឆ្លងបានប៉ះពាល់ខ្លាំងលើមុខរបរគ្រប់វិស័យនៅចិន បណ្តាលឱ្យសហគ្រាសឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ជួបនឹងលំបាកច្រើនបែបយ៉ាង ដូចជាពិបាកក្នុងផលិតកម្ម ពិបាកលក់ ពិបាកទទួលបានប្រាក់ទុនវិនិយោគជាដើម។

«តាមការបកស្រាយនៃទស្សនវិជ្ជា ការលំបាកជាបញ្ហាជាប់រហូតតាមមាគ៌ាអភិវឌ្ឍន៍ ឈានទៅមុខនៃគ្រប់វិស័យ។ បច្ចុប្បន្ន ពិភពលោកកំពុងជួបនឹងស្ថានការណ៍ មិនធ្លាប់មានក្នុងរយៈពេលក្នុងមួយរយឆ្នាំកន្លងមក ចិនកំពុងសម្រេចគោលដៅតស៊ូ មួយរយឆ្នាំចំនួន២ គ្រប់វិស័យសុទ្ធតែជួបនឹងភាពលំបាក។ មានតែបន្តស្វែងរកតស៊ូ ទើបអាចពុះពារក្តីលំបាក ហើយទទួលបានការវិវឌ្ឍរីកចម្រើនថ្មី»

ប្រសាសន៍របស់លោក Xi Jinping បានធ្វើឱ្យអ្នកទាំងអស់ ទទួលបានជំនឿចិត្តនិងកម្លាំងចិត្ត៕