(ប៉េកាំង)៖ ថ្ងៃទី១១ ខែមីនា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ៥០ឆ្នាំមុន ប្រទេសចិន និងអាមេរិកបានបំបែកភាពជាប់គាំង ចាប់ដំណើរ ជាប្រក្រតីនូវទំនាក់ទំនងរវាងទ្វេភាគី។ បំណាច់នឹងភាគីទាំងពីរបានបើកទ្វារទៅវិញទៅមក ហើយគឺមិនត្រូវបិទវិញទេ។

លោក លី ខឺឈាង លើកឡើងថារបបសង្គមវប្បធម៌ប្រវត្តិសាស្ត្រ និងដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសចិន និងអាមេរិកសុទ្ធតែមានភាពខុសគ្នាខ្លាំង ដូច្នេះ មានការខ្វែងគំនិតគឺចៀងវាងមិនរួចទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការនៅតែជាចរន្តសំខាន់។ ទោះបីប្រទេសចិន និងអាមេរិកមានការប្រកួតប្រជែងទីផ្សារលើ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទេ ប៉ុន្តែវាក៏ជាការប្រកួតប្រជែងបែបវិជ្ជមាននិងយុត្តិធម៌។

នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២កើនលើសពី ៧៥,០០០០លានដុល្លារអាមេរិក កើនឡើងជិត៣ដងបើប្រៀបធៀបនឹង ឆ្នាំ២០២០។ នេះបានបង្ហាញថាកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាមេរិកមានសក្តានុពលយ៉ាងធំធេង។

ប្រសិនបើអាមេរិក បន្ធូរស្រាយការរឹតត្បិតនាំចេញ របស់ប្រទេសចិន ទំហំពាណិជ្ជកម្មនៃទ្វេភាគីនឹងកាន់តែធំ ប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំង ២សុទ្ធតែទទួលបានផលពីរឿងនេះ។ ភាគីចិនរីករាយរួមជាមួយអាមេរិកស្វែងរកផ្លូវធំទូលាយនិងមានផលប្រយោជន៍យូរអង្វែង៕