(ប៉េកាំង)៖ នៅថ្ងៃទី១១ ខែមីនានេះ បន្ទាប់ពីកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបិទបញ្ចប់ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា សេដ្ឋកិច្ចរបស់ប្រទេសចិនសម្រេចបាននូវ គោលដៅកំណើនប្រហែល ៥.៥% ជាស្ថិរភាពក្នុងកម្រិតខ្ពស់ គឺមិនមែនជារឿងងាយស្រួលទេ!

លោក Li Keqiang បានលើកឡើងថា បរិមាណសរុបខាងសេដ្ឋកិច្ចរបស់ប្រទេសចិនបានឈានដល់ជាង ១១០ ទ្រីលានយាន់ប្រាក់ចិន កាលពីឆ្នាំមុនដែលអាចនិយាយបានថា គឺជាកំណើនក្នុងកម្រិតខ្ពស់។ កំណើន ៥.៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ដែលមានច្រើនជាងមួយ១រយទ្រីលានយាន់ប្រាក់ចិន គឺស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសខ្នាតមធ្យម។ មើលក្នុងក្របខណ្ឌសកល វាគឺជារឿងលំបាក់ណាស់ដែលអង្គភាពសេដ្ឋកិច្ចដ៏ធំបែបនេះ អាចរក្សាអត្រាកំណើនក្នុងកម្រិតមធ្យមនិងកម្រិតខ្ពស់។

លោក Li Keqiang បានលើកឡើងទៀតថា ការធ្វើទំនើបកម្មរបស់ប្រទេសចិន ជាដំណើរដ៏វែងឆ្ងាយ ប្រទេសចិនត្រូវស្វែងរកវិធីសាស្រ្ត ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ក្នុងដំណើរនេះ៕