(ប៉េកាំង)៖ ខណៈដែលប្រទេសចិនឈានចូលដំណើរតស៊ូ ១០០ឆ្នាំទីពីរ តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឆ្ពោះទៅអនាគត នេះគឺជាសំណួរប្រចាំយុគសម័យ ដែលប្រទេសចិនចាំបាច់ត្រូវឆ្លើយតប។

ក្នុងមហាសន្និបាតនៃសភាទាំងពីរ ដែលទើបតែបិទបញ្ចប់ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ចម្លើយ ដោយប្រើប្រយោគចំនួន៥៖

- ប្រកាន់ខ្ជាប់នូវការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស ជាផ្លូវចាំបាច់ត្រូវឆ្លងកាត់ សម្រាប់ការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។

-សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនជាផ្លូវចាំបាច់ ត្រូវឆ្លងកាត់សម្រាប់ការសម្រេច ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។

- សាមគ្គីភាពនិងការតស៊ូព្យាយាមជាផ្លូវចាំបាច់ ត្រូវឆ្លងកាត់សម្រាប់ប្រជាជនចិនបង្កើតបុព្វហេតុប្រវត្តិសាស្ត្រដ៏មហិមា។

- ការប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍បែបថ្មីជាផ្លូវចាំបាច់ ត្រូវឆ្លងកាត់សម្រាប់ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើន។

- ការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹងជាផ្លូវចាំបាច់ ត្រូវឆ្លងកាត់សម្រាប់បក្សកុម្មុយនិស្តចិនរក្សាកម្លាំងរស់រវើកជានិច្ច និងដើរតួនាទីឱ្យបានល្អក្នុងដំណើរតស៊ូថ្មី។

ផ្លូវទាំងប្រាំដែលចាំបាច់ត្រូវឆ្លងកាត់ គឺជាស្លាកសញ្ញាផ្លូវជាប្រវត្តិសាស្រ្ត ដែលបានបកស្រាយយ៉ាងស៊ីជម្រៅអំពី «ហេតុអ្វីបានជាចិនអាចទទួលបានជោគជ័យ» និង «ចិនត្រូវធ្វើយ៉ាងណាទើបអាចបន្តទទួលបានជោគជ័យ»

ស្ថិតក្រោមនិម្មាបនកម្មសកល ផ្លូវទាំងប្រាំដែលចាំបាច់ត្រូវឆ្លងកាត់គឺជាសញ្ញាចង្អុលបង្ហាញទិសដៅ។ បច្ចុប្បន្ននេះ ពិភពលោកកើតមានបម្រែបម្រួលនិម្មាបនកម្មយ៉ាងខ្លាំងក្លា ជំងឺកូវីដ១៩ បន្តរាតត្បាតនៅទូទាំងពិភពលោក មានជម្លោះយោធាកើតឡើង ពិភពលោកបានឈានចូលដំណាក់កាលបដិវត្តិន៍ដ៏រង្គោះរង្គើថ្មី មនុស្សជាតិបានឈរនៅផ្លូវបំបែកមួយលើកទៀត។ តើប្រទេសចិនត្រូវដើរតាមផ្លូវបែបណា?

ចម្លើយរបស់លោក Xi Jinping គឺសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន។ រំលឹកពីរយៈពេល ១០ ឆ្នាំកន្លងទៅ ប្រជាជនចិនជិត ១០០លាននាក់បានចេញផុតពីភាពក្រីក្រ ចិនទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រជាជនជាង ១,៤០០លាននាក់ទទួលបានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ... ទាំងអស់នេះបានបង្ហាញពី ឧត្តមភាពយ៉ាងលេចធ្លោ នៃរបបនយោបាយនិងប្រព័ន្ធគ្រប់គ្រងរបស់ចិន។ ភាពផ្ទុយគ្នាយ៉ាងដាច់ស្រឡះរវាងអភិបាលកិច្ចចិន ជាមួយនិងភាពវឹកវរនៅលោកខាងលិច ធ្វើឱ្យប្រជាជនចិនកាន់តែមានជំនឿចិត្តចំពោះផ្លូវអភិវឌ្ឍន៍របស់ខ្លួន និងកាន់តែមានទំនុកចិត្ត ចំពោះប្រព័ន្ធនយោបាយរបស់ខ្លួន។

សម្រាប់ការអភិវឌ្ឍរបស់ប្រទេសធំ ផ្លូវទាំងប្រាំដែលចាំបាច់ត្រូវឆ្លងកាត់ជាសញ្ញាបំផុសគំនិត។ បើចង់ឱ្យនាវាយក្សដែលផ្ទុកជនជាតិចំនួន ៥៦ និងប្រជាជនចំនួនជាង១,៤០០លាននាក់ បរទៅមុខដោយនឹងនរនិងវែងឆ្ងាយ សាមគ្គីភាពជាគ្រឹះនៃភាពជោគជ័យ ចំណែកគំនិតអភិវឌ្ឍន៍ថ្មីជាគន្លឹះនៃភាពជោគជ័យ។ ពេលចូលរួមការពិភាក្សា នៃប្រតិភូតំណាងប្រជាជននៃភូមិភាគម៉ុងហ្គោលី ក្នុងនៅក្នុងកិច្ចប្រជុំលើកទី ៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក Xi Jinping បានផ្តល់អនុសាសន៍ថ្មីពាក់ព័ន្ធបញ្ហាថា តើត្រូវយល់ដឹងដោយស៊ីជម្រៅយ៉ាងដូចម្តេចអំពីសាមគ្គីភាពនិងការតស៊ូព្យាយាម? តើត្រូវយល់ដឹងដោយសព្វគ្រប់អំពី គំនិតអភីវឌ្ឍន៍ថ្មីដោយរបៀបណា? អំពីសាមគ្គីភាពនិងការតស៊ូព្យាយាម លោក Xi Jinping បានលើកឡើងថា បើគ្រប់ជនជាតិរួមសាមគ្គីគ្នានិងមានសុខដុមរមនា នោះប្រទេសជាតិនឹងមានភាពរុងរឿង សង្គមមានភាពសុខសាន្តត្រាណ ប្រជាជនមានសុភមង្គល។ តែបើផ្ទុយទៅវិញ ប្រទេសជាតិនឹងមានភាពដុនដាប សង្គមមានភាពវឹកវរ ប្រជាជនរងទុក្ខវេទនា។ អំពីការអភិវឌ្ឍ លោកបានលើកឡើងថា ការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ត្រូវដំណើរការដោយសន្សឹមៗ។

សម្រាប់ឡូហ្ស៊ិកប្រវត្តិសាស្ត្រ ផ្លូវទាំងប្រាំដែលចាំបាច់ត្រូវឆ្លងកាត់ជាសញ្ញាព្រមាន។ «គ្មានបក្សកុម្មុយនិស្តចិន ក៏គ្មានប្រទេសចិនថ្មី» នេះគឺជាទំនុកចម្រៀងដែលប្រជាជនចិនដឹងជាទូទៅ វាក៏បានឆ្លុះបញ្ចាំងនូវគន្លឹះដែលប្រទេសចិនផ្លាស់ប្តូរ ពីភាពវឹកវរមករកអភិបាលកិច្ចល្អ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមក។ គន្លឹះសម្រាប់ការធ្វើកិច្ចការឱ្យបានល្អនៅប្រទេសចិន គឺស្ថិតនៅត្រង់បក្សកុម្មុយនិស្តចិន ស្ថិតនៅត្រង់ការធ្វើអភិបាលកិច្ចបក្សយ៉ាងតឹងរ៉ឹង។ តើបក្សកុម្មុយនិស្តចិនដែលមានវ័យ ១០០ឆ្នាំ និងមានសមាជិក ៩៥លាននាក់ ត្រូវធ្វើយ៉ាងណាដើម្បីរក្សាភាពរស់រវើកជានិច្ច? លោក Xi Jinping បានផ្តល់ចម្លើយថា ល្គឹកណាដែលយើងផ្សព្វផ្សាយស្មារតីបង្កើតបក្សដ៏មហិមា មិនបំភ្លេចគោលបំណងដើម ហ៊ានធ្វើបដិវត្តិន៍ចំពោះខ្លួនឯង លុបបំបាត់រាល់កត្តាមានគ្រោះថ្នាក់ ដែលបំផ្លាញភាពជឿនលឿននិងភាពបរិសុទ្ធនៃបក្សទាំងអស់ ល្គឹកនោះយើងក៏អាចធានាជាក់លាក់ថា បក្សយើងមិនពុករលួយឡើយ៕