(វ៉ាស៉ីនតោន)៖ គិតចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចបើកការវាយប្រហារយោធាចូលក្នុងអ៊ុយក្រែន ក្រុមហ៊ុនបរទេសសរុបកើនដល់ជាង៣០០ហើយ ដែលបានប្រកាសអំពីការដកខ្លួនរបស់ពួកគេ ចេញពីប្រទេសរុស្ស៉ី។ នេះបើតាមការដកស្រង់របាយការណ៍តាមដាន ចេញពីវែបសាយសាកលវិទ្យាល័យអាមេរិក យែល (Yale) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់នោះ គឺមកពីឧស្សាហកម្មចម្រុះ ដោយមានតាំងពីម្ហូបអាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, ថាមពល, សម្ភារៈប្រើប្រាស់, បណ្តាញសង្គម, ប្រព័ន្ធផ្សព្វផ្សាយ, អាកាសចរណ៍, ទេសចរណ៍, បច្ចេកវិទ្យា, ហិរញ្ញវត្ថុ, យានយន្ត, ហ្គេម, ភាពយន្ត ជាដើម។ ពួកគេបានផ្អាកប្រតិបត្តិការ សេវាកម្ម ការលក់ ការវិនិយោគ ការបញ្ជូនទំនិញ និងកាត់ផ្តាច់កិច្ចសហការជាដៃគូ នៅក្នុងប្រទេសរុស្ស៉ី។

ខាងក្រោមគឺជាបញ្ជីឈ្មោះ នៃក្រុមហ៊ុនជាង៣០០ ដែលបានប្រកាសដកខ្លួនពីរុស្ស៉ី ដើម្បីបង្ហាញពី ការជំទាស់របស់ពួកគេ ចំពោះសង្រ្គាមនៅអ៊ុយក្រែន៖