(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៧,០៥១ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន១៩៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,១១០នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី១១នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៨៨៥,៥៩៣ករណី៕