(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់សម្រេចចិត្តបន្តរក្សាអាជីវកម្មផ្នែកថាមពលជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

លោក cholz បានថ្លែងការពារសេចក្តីសម្រេចខាងលើដូច្នេះថា ថាមពលរបស់រុស្ស៊ីគឺចាំបាច់ រហូតដល់ប្រភពជំនួសត្រូវបានរកឃើញ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហព័ន្ធបានប្រឹងប្រែងធ្វើជាមួយសហភាពអឺរ៉ុបអស់ជាច្រើនខែមកហើយ ដើម្បីស្វែងរកប្រភពជំនួសថាមពលរបស់រុស្ស៊ី។ ប៉ុន្តែមិនទាន់រកឃើញនៅឡើយនោះទេ។ កិច្ចការនេះមិនមែនអាចធ្វើទៅបានក្នុងមួយយប់មួយថ្ងៃនោះទេ៕