(ហុងកុង)៖ អាជ្ញាធរហុងកុងនៅថ្ងៃចន្ទនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៥,១៥០ករណី និងអ្នកស្លាប់ចំនួន២៨០នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរសុខាភិបាលបានគូសបញ្ជាក់ថា ករណីស្លាប់ចំនួន១៦១ នាក់ដែលត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈ១១៩នាក់ផ្សេងទៀតជាករណីស្លាប់នៅថ្ងៃមុន។

គួរបញ្ជាក់ថា ហុងកុងបានរាយការណ៍ពីករណីស្លាប់ច្រើនបំផុតនៅទូទាំងពិភពលោកក្នុងមួយលាននាក់ក្នុងសប្តាហ៍ ត្រឹមថ្ងៃទី០៦ ខែមីនាកន្លងទៅ៕