(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានលើកឡើងថា បញ្ហាកោះតៃវ៉ាន់គឺខុសគ្នាពីបញ្ហាអ៊ុយក្រែន និងមិនអាចប្រៀបធៀបគ្នាបានឡើយ ដោយសារតែ តៃវ៉ាន់តាំងពីដើមមកតែងតែជាផ្នែកមួយនៃប្រទេសចិនជានិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។
លោកប្រមុខការទូតចិនបានធ្វើអត្ថាធិប្បាយដូចខាងលើ កំលុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះ។ លោក វ៉ាង បានបន្តយ៉ាងដូច្នេះថា «អ្នកមួយចំនួន ដែលឥឡូវកំពុងខំប្រឹងប្រែងនិយាយពីគោលការណ៍នៃអធិបតេយ្យភាពជាខ្លាំងនោះ ជុំវិញបញ្ហាអ៊ុយក្រែន គឺកន្លងមកធ្លាប់បានព្យាយាមរារាំងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ជុំវិញបញ្ហាតៃវ៉ាន់។ នេះគឺជាទង្វើមានស្តង់ដាពីរយ៉ាងស្តែងៗ និងឥតខ្មាស់អៀន»។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា តៃវ៉ាន់នៅទីបំផុតច្បាស់ជានឹងត្រឡប់មករួបរួម ជាមួយចិនវិញមិនខានទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនដែលបោះបង់ចោលនូវជម្រើស ក្នុងការប្រើកម្លាំងបាយ ដើម្បីបង្រួបបង្រួមតៃវ៉ាន់ឡើយ ប៉ុន្តែបានអះអាងថានឹងព្យាយាមឱ្យពីលទ្ធភាព ដើម្បីសម្រេចគោលដៅនេះ ដោយសន្តិវិធី៕