រុស្ស៊ី ប្រកាសបើកច្រករបៀងមនុស្សធម៌បន្ថែម ក្នុងនោះរួមមានទាំងទីក្រុងកៀវ (Video inside)
07-03-2022 15:56
(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី បានប្រកាសថានឹងបើកច្រករបៀងមនុស្សធម៌ថ្មីមួយទៀត ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលជម្លៀសចេញ ក្នុងនោះរួមមានទាំង ទីក្រុងកៀវផងដែរ ដោយចាប់អនុវត្តចាប់ពីម៉ោង១០៖០០នាទីព្រឹក ថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងម៉ូស្គូ)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។
បើតាមក្រសួងការពារជាតិរុស្ស៊ី ជនស៊ីវិលនឹងអាចចាកចេញទៅ រុស្ស៊ី និងបេឡារុស ហើយច្រករបៀងពីទីក្រុងកៀវ (Kyiv) នឹងនាំទៅដល់រុស្ស៊ី និងបេឡារុស ហើយជនស៊ីវិលមកពីទីក្រុង ខាកៀវ (Kharkiv) នឹងមានតែច្រករបៀងតែមួយគត់ ដែលឱ្យពួកគេធ្វើដំណើរទៅដល់រុស្ស៊ីប៉ុណ្ណោះ។
ដោយឡែក បើទីភ្នាក់ងារសារព័ត៌មានបារាំង AFP ច្រករបៀងពីទីក្រុងម៉ារីយូប៉ូល (Mariupol) និងទីក្រុងស៊ូមៃ (Sumy) អាចនឹងអនុញ្ញាតឱ្យជនស៊ីវិល ឆ្ពោះទៅកាន់ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន និងរុស្ស៊ី៕