លោក ស៊ី ជីនភីង សង្កត់ធ្ងន់ការលើកកម្ពស់សមត្ថភាពផលិតកម្មកសិកម្មបែបចម្រុះ និងជំរុញកិច្ចការរបបសន្តិសុខសង្គមជាបន្តបន្ទាប់
07-03-2022 15:22
(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចុះសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយ មកពីវិស័យកសិកម្ម សុខុមាលភាពសង្គម និងរបបសន្តិសុខសង្គម ដែលបានចូលរួមកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនចិន នីតិកាលទី១៣ និងពិភាក្សាការងារ ដើម្បីស្តាប់មតិយោបល់ និងសំណើរបស់សមាជិកគ្រប់រូប។
លោកបានគូសបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ចាំបាច់ត្រូវតែចាត់ទុកការផ្គត់ផ្គង់កសិផលសំខាន់ៗ ជាពិសេសស្បៀងអាហារជាភារកិច្ចចម្បង ព្រមនិងតម្កល់ការពង្រឹងសមត្ថភាពផលិតកសិផលបែបចម្រុះ ក្នុងឋានៈកាន់តែលេចធ្លោ ហើយត្រូវអនុវត្តយ៉ាងប្រាកដប្រជា នូវការយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ដីស្រែ និងបច្ចេកវិទ្យាកសិកម្មក្នុងការផលិតស្បៀង និងបន្តជំរុញបុព្វហេតុនៃរបបសន្តិសុខសង្គម ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពង្រឹងបណ្តាញសុវត្ថិភាពនៃរបបសន្តិសុខសង្គម ដើម្បីធានាដល់ជីវភាពរស់នៅដ៏សុខសាន្តត្រាណរបស់ប្រជាជន៕