(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ប្រតិភូតំណាងប្រជាជនភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង នៃកិច្ចប្រជុំលើកទី៥ នៃមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវណែនាំឱ្យប្រជាជនគ្រប់ជនជាតិ ពង្រឹងគំនិតសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខនិងស្លាប់រស់រួមគ្នា បន្តពង្រឹងមូលដ្ឋានគ្រឹះនៃគំនិតសហគមន៍រួមវាសនាប្រជាជាតិចិន ដើម្បីជំរុញឱ្យគ្រប់ជនជាតិក្នុងមហាគ្រួសារប្រជាជាតិចិន រួមសាមគ្គីគ្នាយ៉ាងរឹងមាំដូចគ្រាប់ផ្លែទទឹមឱបគ្នាជាចចង្កោម រួមគ្នាកសាងមាតុប្រទេសដ៏មហិមា រួមគ្នាបង្កើតជីវភាពរស់នៅដ៏ល្អបវរ ខិតខំថែរក្សាស្ថិរភាពសេដ្ឋកិច្ច ថែរក្សាសង្គមសុខដុមរមនា ថែរក្សាបរិស្ថាននយោបាយបែបស្អាតស្អំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០៕