Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NATO គូសបញ្ជាក់ថា «តំបន់គ្មានការហោះហើរ» លើអ៊ុយក្រែននឹងមិនអាចកើតមានឡើយ (Video inside)

04-03-2022 21:25

(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានច្រានចោលគំនិត នៃតំបន់គ្មានការហោះហើរលើអ៊ុយក្រែន ចំពេលប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសកំពុងដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២។

អង្គការយោធាមួយនេះបានបញ្ជាក់ជាថ្មីថា កងកម្លាំង NATO ក៏ នឹងមិនប៉ះទឹកដីអ៊ុយក្រែនដែរ។

យោងតាមលោក Stoltenberg ការអន្តរាគមន៍ដោយផ្ទាល់របស់ NATO ក្នុងជម្លោះអ៊ុយក្រែន នឹងអនុញ្ញាតឱ្យវារីករាលដាលដល់ប្រទេសផ្សេងទៀត៕