(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergey Lavrov ) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេគួរតែ ប្រយ័ត្នចំពោះសេចក្តីថ្លែងការណ៍របស់មហាអំណាចលោកខាងលិចស្តីពីសង្គ្រាមនុយក្លេអ៊ែរ ហើយកុំចោទប្រកាន់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។

លោក ស៊ែរហ្គី ឡារ៉ូវ បានលើកឡើងពីការឃោសនាខុសប្រក្រតី និងវោហាសាស្រ្តប្រឆាំងរុស្ស៊ី របស់ប្រមុខអង្គការ NATO លោក Jens Stoltenberg និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

លោកបន្ថែមថា «គ្រប់យ៉ាងស្ថិតនៅក្នុងគំនិតរបស់អ្នកនយោបាយលោកខាងលិច ដែលពួកគេបន្តវិលទៅរកសង្រ្គាមនុយក្លេអ៊ែរ។ វាមិនមាននៅក្នុង គំនិតរបស់យើងទេ ដូច្នេះយើងនឹងមិនអនុញ្ញាតឱ្យមានការបង្កហេតុបែបនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានសង្គ្រាមប្រឆាំងនឹងយើង អ្នកដែលមានផែនការទាំងនោះ គួរតែគិតអំពីអ្វីដែលនឹងកើតឡើងបន្ទាប់»