Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនជម្លៀសពលរដ្ឋខ្លួនបានជាង ២,៥០០នាក់ ចេញពីអ៊ុយក្រែន (Video inside)

02-03-2022 16:05

(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ជនជាតិចិនប្រហែលជាង ២,៥០០នាក់ហើយ ត្រូវបានជម្លៀសចេញពីប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២។

ខណៈប្រទេសជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ជាដើម បានជម្លៀសមន្រ្តីទូតរបស់ពួកគេ និងទទូចពលរដ្ឋឱ្យចាកចេញពីអ៊ុយក្រែន តាំងពីប៉ុន្មានសប្តាហ៍ មុនមានការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែនទៅទៀតនោះ ចិនទើបតែចាប់ផ្តើមជម្លៀសជនជាតិខ្លួន ក្នុងសប្តាហ៍នេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមការឱ្យដឹងកន្លងមក ចិនមានពលរដ្ឋសរុបប្រមាណជា ៦,០០០នាក់ ដែលធ្វើការនិងសិក្សា នៅក្នុងប្រទេសអ៊ុយក្រែន៕