(ខាកៀវ)៖ កងកម្លាំងយោធារុស្ស៊ី បានចូលទៅដល់ទីក្រុងធំបំផុតទីពីរ របស់អ៊ុយក្រែន នៅថ្ងៃពុធ ទី២ ខែមិនា ឆ្នាំ២០២២នេះ និងបង្កឱ្យមាន ការប៉ះទង្គិចគ្នាភ្លាមៗនៅតាមដងផ្លូវនៃទីក្រុង ខាកៀវ (Kharkiv)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

កងទ័ពរុស្ស៊ីត្រូវបានគេរាយការណ៍ថាកំពុងវាយលុកតាមផ្លូវអាកាសឥតឈប់ឈរលើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន។

ដោយឡែកបើតាម អភិបាលតំបន់នៃទីក្រុងខាកៀវ លោក អូឡិច ស៊ីណេហ្គូបូវ (Oleg Synegubov) មនុស្ស ២១នាក់បានស្លាប់ និង១១២នាក់រង របួសក្នុងការបាញ់ផ្លោងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕