Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៣៧លាននាក់ ស្លាប់ជាង ៥លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ៣៦៨លាន ១៨ម៉ឺននាក់! (Video inside)

01-03-2022 09:50

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៣៧, ០៦៩,១៧៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៩៧៤,៨៧៦នាក់ និងជាសះស្បើយឡើងវិញ ៣៦៨,១៨៩,៨៧០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០, ៦៤៧,៣៤៣នាក់ ស្លាប់ចំនួន ៩៧៥,១៥០នាក់ និងជាសះស្បើយចំនួន ៥៣,៥០០,២៦២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៣០,០១៥នាក់ ស្លាប់ចំនួន ៥១៤,០៥៤នាក់ និងជាសះស្បើយ ៤២,៣១៤, ១៨១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៨, ៧៨៧,៦២០នាក់ ស្លាប់ ៦៤៩,៤៤៣នាក់ និងជាសះស្បើយ ២៦,៣៣៦,៣៧៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖