(តូក្យូ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃនេះ គណនី Tiktok របស់ខ្លួន ត្រូវបានរាំងខ្ទប់ ឬមិនដំណើរការនៅក្នុងភូមិសាស្ត្រមួយចំនួននៅសហភាពអ៊ឺរ៉ុប។

មិនត្រឹមតែគណនី Tiktok របស់សារព័ត៌មាន RT ប៉ុណ្ណោះទេ សូម្បីតែតែគណនីរបស់សារព័ត៌មាន Sputnik ក៏ត្រូវបានរាំងខ្ទប់ដូចគ្នា។

ថ្មីៗនេះ Channel YouTube របស់សារព័ត៌មាន RT ត្រូវបានរាំងខ្ទប់រាល់មាតិកាទាំងអស់សម្រាប់ប្រទេសទំបន់អឺរ៉ុប ដែលទង្វើមួយនេះត្រូវបានធ្វើឡើងដើម្បីជាការដាក់ទណ្ឌកម្មពីសំណាក់សហភាពអ៊ឺរ៉ុបមកលើប្រទេសរុស្ស៊ីដែលបានវាយប្រហារមកលើប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី TASS បានបញ្ជាក់ជាផ្លូវការនៅថ្ងៃចន្ទម្សិលមិញថា ប៉ុន្មានថ្ងៃនេះ មានក្រុម Hacker អនាមិកបានវាយប្រហារមកលើគេហទំព័ររបស់ខ្លួន ហើយនៅថ្ងៃនេះគឺក្រុម Hacker បានយកឈ្នះក្រុមអ្នកការពារ និងបានធ្វើឲ្យគេហទំព័រគាំង៕