លោក Zelenskyy ថាអ៊ុយក្រែននឹងសម្រេចចិត្ត ជុំវិញកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ក្រោយពិនិត្យលទ្ធផលនៃកិច្ចចរចាជុំទី១ (Video inside)
01-03-2022 07:53
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយថាទីក្រុងកៀវ នឹងធ្វើការសម្រេចចិត្តថា តើត្រូវចូលរួមក្នុងកិច្ចចរចាជុំទី២ ជាមួយរុស្ស៊ី ឬក៏យ៉ាងណា បន្ទាប់ពីការវិភាគលើលទ្ធផលនៃកិច្ចចរចាជុំទី១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសុន្ទរកថាវីដេអូមួយ លោក ហ្សេឡិនស្គី បានបញ្ជាក់បន្ថែមដូច្នេះថា «មកទល់នឹងពេលនេះ, យើងមិនទាន់មានលទ្ធផលដែល យើងអាចសម្រេចបាននៅឡើយទេ»។