(អឺរ៉ុប)៖ EU ប្រកាសនឹងផ្តល់ជំនួយអាវុធទៅឲ្យ អ៊ុយក្រែន ដើម្បីការពារខ្លួនពីសំណាក់កងទ័ពរបស់រុស្ស៉ី និងប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៉ីមិនឲ្យមើលឃើញ នៅក្នុងប្រទេសសមាជិកអឺរ៉ុប នេះបើយោងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសខាងលើនេះពីសំណាក់ប្រមុខដឹកនាំ EU ដើម្បីឆ្លើយតបនឹងទង្វើរបស់រុស្ស៉ីដែលបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។