(កៀវ)៖ គណៈប្រតិភូអ៊ុយក្រែន បានយល់ព្រមធ្វើដំណើរទៅក្រុងហ្គូមែល (Gomel) នៃប្រទេសបេឡារ៉ូសដើម្បីបើកកិច្ចចរចាជាមួយភាគីរុស្ស៊ី ហើយគណៈប្រតិភូរុស្ស៊ីកំពុងធ្វើដំណើរទៅ ទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៧ ខែកម្ភៈ ឆ្នាំ២០២២២។

គួរបញ្ជាក់ថា នៅមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល (Gomel) ដោយចោទថាបេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោកបន្ថែមថាអ៊ុយក្រែន នៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងផ្សេងក្រៅពីបេឡារុស៕