(សាន់ហ្វ្រាន់ស៊ីស្កូ)៖ មហាសេដ្ឋី Elon Musk បាននិយាយថា សេវាអ៊ីនធឺណែតរបស់ក្រុមហ៊ុនផ្កាយរណប Starlink កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ហើយ SpaceX គ្រោងនឹងបញ្ជូនស្ថានីយបន្ថែមទៀតទៅកាន់ប្រទេសនេះ ខណៈដែលអ៊ីនធឺណែតរបស់ពួកគេ ត្រូវបានរំខានដោយសារតែការវាយប្រហាររបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Musk បានសរសេរនៅលើ Tweeter ថា «សេវារបស់ក្រុមហ៊ុន Starlink ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ថានីយជាច្រើនទៀតនឹងដាក់ដំណើរការបន្ថែមទៀត»

គួរបញ្ជាក់ថា នៅមុននេះមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំមហាសេដ្ឋី Elon Musk ឲ្យផ្តល់សេវាអ៊ីនធឺណែតដល់របស់ប្រទេសពួកគេ ដែលកំពុងតែមានសង្គ្រាម៕