(កៀវ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលបានបង្ហោះសារលើ Facebook ទាមទារការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា នៅក្នុងសារវីដេអូថ្មីមួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃសុក្រនេះប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានអំពាវនាវឱ្យលោក វ្ល៉ាឌីមៀ ពូទីន ចូលតុដើម្បីចរចាគ្នា៕