(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីន បានធ្វើការសន្ទនាតាមទូរស័ព្ទមួយនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីស្ថានភាពដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយកិច្ចសន្ទនានេះ ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថាខ្លួនគាំទ្រដំណោះស្រាយការទូត ជាងជម្លោះប្រដាប់អាវុធ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ទៅកាន់សមភាគីរបស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន៕